មនុស្ស១៥នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូកដឹកភ្ញៀវទេសចរនៅជិតកោះ Phu Quoc ប្រទេសវៀតណាម

សារព័ត៌មាន VnExpress រាយការណ៍ដោយលើកប្រភពពីអាជ្ញាធរក្នុងស្រុកថា ភ្ញៀវទេសចរឥណ្ឌាយ៉ាងហោច ១៥នាក់ បានស្លាប់ ពេលដែលទូកលិចនៅជិតកោះ Phu Quoc ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្ស ២១នាក់ បាននៅរស់នៅក្នុងឧបទ្ទេវហេតុខាងលើ ។ ទូកមួយគ្រឿងនេះ បានដឹកមនុស្ស ៣៦នាក់ រួមទាំង ភ្ញៀវទេសចរឥណ្ឌា ៣២នាក់ នាវិក ៣នាក់ និងអ្នកបម្រើម្នាក់ ។

ក្រុមអាជ្ញាធរនិយាយថា ទូកមួយគ្រឿងនេះ ធ្វើដំណើរចេញពីកោះ Hon May Rut ទៅកាន់កំពង់ផែ An Thoi ពេលដែលវាក្រឡាប់នៅចម្ងាយ ៤០០ម៉ែត្រ ពេលធ្វើដំណើរចូលក្នុងសមុទ្រ ។

ខណៈពេលនោះដែរ ក្រោយទទួលបានដំណឹងដ៏សោកសៅនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Le Minh Hung បានចូលរួមមរណទុក្ខដ៏ក្រៀមក្រំរបស់លោកចំពោះក្រុមគ្រួសារជនរងគ្រោះ និងបានបញ្ជាក្រសួងសន្តិសុខសាធារណៈ ក្រសួងសំណង់ ឆ្មាំល្បាតឆ្នេរវៀតណាម និងឆ្មាំព្រំដែនវៀតណាម ឲ្យចាប់ផ្តើមដំណើរការសង្រ្គោះជាបន្ទាន់ ៕

You might also like