ស្រុកសំឡូតខេត្តបាត់ដំបង ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង បណ្តាលឱ្យទឹកជំនន់បន្តបុកឡើងតាមអូរតូចៗក្នុងឃុំតាតោក ជាពិសេសនៅដងស្ទឹងគ្រញូង និងស្ទឹងបឡាង
ខេត្តបាត់ដំបង ៖ គិតត្រឹមរសៀលថ្ងៃទី ១២ ខែកក្កដានេះ ស្រុកសំឡូតខេត្តបាត់ដំបង ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង បណ្តាលឱ្យទឹកជំនន់បន្តបុកឡើងតាមអូរតូចៗក្នុងឃុំតាតោក ជាពិសេសនៅដងស្ទឹងគ្រញូង និងស្ទឹងបឡាង។ ជំនន់ទឹកភ្លៀងនេះក៏បានជន់លិចផ្លូវជាតិលេខ៥៧-៧ ត្រង់ចំណុចភូមិតាសាញត្បូង ឃុំតាសាញ ផងដែរ។
រដ្ឋបាលស្រុកសំឡូតបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរឃុំទាំង៧ ត្រៀមលក្ខណៈអន្តរាគមន៍ និងប្រចាំការជួយសង្គ្រោះប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ សូមបងប្អូនធ្វើដំណើរ និងរស់នៅតំបន់នោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់! ៕






