ឃាតកម្មរំលោភសម្លាប់គ្រូពេទ្យជនជាតិចិនម្នាក់នៅខណ្ឌដង្កោ, ជនដៃដល់ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួន

(ភ្នំពេញ)៖ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មរំលោភសម្លាប់ទៅលើគ្រូពេទ្យជនជាតិចិនម្នាក់ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់បន្ទប់ពិនិត្យពិគ្រោះព្យាបាលជំងឺ ផ្ទះលេខ១៤ ផ្លូវជាតិលេខ២ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ជនរងគ្រោះក្នុងករណីនេះ ត្រូវបានគេស្គាល់ឈ្មោះ LIN ZHA កើតថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៩ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ7124095 មានមុខរបរជាគ្រូពេទ្យពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ចំណែកជនដៃដល់ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ អ៊ឹង ឃាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ និងមានទីលំនៅជាមួយគ្នានៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនដៃដល់ត្រូវបានឃាត់ខ្លួន និងសួរនាំបន្ថែម ដើម្បីបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់។

You might also like