នៅលើផ្លូវជាតិលេខ២ រថយន្តធុនធំករណីបុករះ បណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ ខណៈតៃកុងឡានធំរត់បាត់
ខេត្តតាកែវ÷ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសណ្តោងធុនធំ ០១ គ្រឿង បុករះម៉ូតូច្រ់ើនគ្រឿង បណ្តាលឱ្យស្លាប់ ០៣នាក់ និងរបួសម្នាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានបណ្តាលឱ្យមានមនុស្សស្លា.ប់នៅនឹងកន្លែងចំនួន ០៣នាក់ (ប្រុស) និងមានអ្នករងរបួសចំនួន ០១នាក់ (ប្រុស) ដែលត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ! ។
មូលហេតុនៃគ្រោះថ្នាក់ និងអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ច កំពុងស្រាវជ្រាវ និងបន្តស៊ើបអង្កេតទៀត៕






