ចាប់ខ្លួនជនសង្ស័យ ជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តក្រចេះ ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២៦ កំលាំងអ.ហស្រុកចិត្របុរីចំនួន៦នាក់ រថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿង អាវុធ០២ដេីម ដឹកនាំដោយ លោក អ.ឯក មេីម ម៉ារ៉ាត់ មេបញ្ជាការរងស្រុក បានចុះអនុវត្តដីកាបង្កាប់អោយចាប់ខ្លួន នៅចំណុច ភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
តាមដីកាបង្គាប់អោយចាប់ខ្លួន លេខ :៥៤ចខ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦
ចេញដោយ លោក ជ័យ មាលា ចៅក្រមសេុីបសួរសាលាដំបូងខេត្តក្រចេះ ដែលជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រិត្ត កាលពីថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចភូមិអូរឬស្សី៣ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
លទ្ទផល: ចាប់ឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ ង៉ោល ចាន់មុី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
វត្ថុតាងចាប់យករួមមាន÷
១.ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកកចំនួន៣កញ្ជប់តូច
២.ម៉ូតូម៉ាក HONDA SONIC ពណ៍ខ្មៅលាយក្រហមចំនួន០១គ្រឿង
៣.ទូរស៍ព្ទដៃម៉ាក់SUMSONG ពណ៍ទឹកប្រាក់ចំនួន០១គ្រឿង
៤.សំភារ:ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
ជនត្រូវចោទនេះ កំពុងឃាត់ជាបណ្តោះអាសន្ន នៅអ.ហខេត្តដើម្បីកសាងនីតិវិធី ។

You might also like