អ្នករៀបចំប្រណាំងម៉ូតូត្រៃ ៖ រំពឹងថាយ៉ាងយូរ ៥ឆ្នាំទៀត​ប៉ុណ្ណោះ​ធនធាន​កីឡាករ​ប្រណាំង​កម្ពុជា​នឹង​មាន​ច្រើនសម្បូរបែប

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បីដណ្តើមជើងឯកឆ្នាំ២០២៦ ដែល​បាន​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​២​ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់១២ ខែកក្កដា នៅទីលានវាលឥន្ទ្រី ស្ថិតនៅក្នុងខណ្ឌ ពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ដោយរកឃើញជើង​ខ្លាំង​តាម​វិញ្ញាសា​ប្រជែង​នីមួយៗ។
ក្រោយ​បិទបញ្ចប់ដោយជោគជ័យ នៃព្រឹត្តិការណ៍ខាងលើ លោក ពេជ្រ សុខា ស្ថាប​និក​អ្នក​រៀ​ប​ចំ​ព្រឹត្តិការណ៍​ប្រណាំង រំពឹងថាយ៉ាងយូរ៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះធ​ន​ធាន​កីឡាករ​ប្រណាំង​កម្ពុជា​នឹង​មាន​ច្រើន​សម្បូរ​បែប ព្រោះថាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ក្រុមការងារ បានរៀបចំឲ្យមាន មាន​២​ទៅ​៣​ដង​ ក្នុងមួយឆ្នាំ។
នៅក្នុងឆ្នាំ២០២៦នេះ គណៈកម្មាធិការ​បចេ្ចក​ទេស​បាន​ដាក់​បញ្ចូល​នូវ​វិញ្ញាសា​ថ្នាល​អម​ព្រឹត្តិ​ការណ៍​​ប្រណាំង​ផងដែរដូច្នេះ ធនធានកីឡាករប្រណាំង​កម្ពុជា​នឹង​មាន​ច្រើន​នា​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។
ជាមួយគ្នានោះ ក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង ក៏សូមអំពាវនាវ និងលើក​ទឹក​ឱពុក​ម្តាយ​ដែល​ជា​អាណាព្យាបាល គួរតែបញ្ចូនកូនដែលមានឧបនិស្ស័យឱ្យមកចូលរួមការប្រកួត ដើម្បី​បណ្តុះ​ក្តី​ស្រមៃ​ដែល​កូន​ចូល​ចិត្ត​វិវឌ្ឍ​ខ្លួន​ជា​កីឡាករ​ជើង​ខ្លាំង​បង្ហាញ​មុ​ខ​មាត់​នៅ​លើ​ទីលាន​ប្រណាំង​ នាំមកនូវកិត្តិយស កេរ្តិ៍ឈ្មោះជូនគ្រួសារនិងសង្គមជាតិ មួយវិញទៀត​ជួយ​ឲ្យពួ​ក​គេ​បញ្ជៀស​ការ​ប្រព្រឹត្តិអំពើរមិនល្អបំផ្លាញគ្រួសារនិងសង្គមជាតិ។
អ្នករៀបចំព្រឹត្តិការណ៍ ខាងលើ បានរំលេចថា តាមរយៈការរៀបចំជាញឹកញាប់ក្នុងឆ្នាំៗរបស់លោក មិន​ត្រឹមតែរួមចំណែកឱ្យវិស័យប្រណាំងនេះ រីកចម្រើនជឿនលឿនប៉ុណ្ណោះនោះទេ ពោល​វា​បាន​រួម​ចំណែក​ផលិតបានធនធានកីឡាករការិនីល្អៗថ្មីៗឆ្លើយតបទៅនិងតម្រូវការ ចេញ​ទៅ​ប្រកួត​ប្រជែង​នៅក្រៅប្រ​ទេសផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ូតូត្រៃ និងកង់បី ដណ្តើមជើងឯកឆ្នាំ២០២៦ មានការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីសហព័ន្ធកីឡាយានយន្តកម្ពុជា រួមទាំងក្រុមហ៊ុនដៃគូឧបត្ថម្ភគាំទ្រ នេះ​ជា​ចំណែក​ដ៏​សំខាន់​ ក្នុងការជួយរុ​ញ​ឱ្យវិ​ស័យ​ប្រភេទ​កីឡា​យាន​យន្ត​កម្ពុជា​ឱ្យ​កាន់​តែ​អភិវឌ្ឍ​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕

You might also like