សម្តេចតេជោ៖ បាល់ទាត់យប់មិញរវាងបារាំងជាមួយអេស្ប៉ាញ មិនខុសគ្នាជាមួយរឿងបុរសម្នាក់ ដែលលេងមាន់ជល់នោះទេ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហោះសារពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោកកាលពីយប់មិញរវាងក្រុមជម្រើសជាតិបារាំង ជាមួយអេស្ប៉ាញ។
តាមរយៈបណ្តាញសង្គមការងារផ្លូវការ សម្តេចបានសរសេរថា «បាល់ទាត់យប់មិញរវាងបារាំងជាមួយអេស្ប៉ាញមិនខុសគ្នាជាមួយរឿងបុរសម្នាក់ដែលលេងមាន់ជល់នោះទេ។
បុរសម្នាក់ពូកែលេងមាន់ជល់គាត់តែងយកមាន់គាត់ទៅជល់ភ្នាល់ជាមួយមាន់អ្នកផ្សេងទៀតតែគាត់មិនដែលចាក់ខាងមាន់គាត់ទេគាត់បែរជាចាប់យកនិងចាក់មាន់អ្នកផ្សេងទៀតដែលទីបំផុតគាត់គឺជាអ្នកឈ្នះព្រោះគាត់ដឹងថាមាន់ ដែលគាត់ជល់មិនឈ្នះមាន់ម្ខាងទៀតទេ។
រឿងបាល់ទាត់ពិភពលោករវាងបារាំង និងអេស្ប៉ាញយប់កន្លងទៅមនុស្សនៅលើពិភពលោកច្រើនណាស់ ដែលគាំទ្របារាំងតែស្ងាត់ៗទៅចាក់និងគាំទ្រអេស្ប៉ាញព្រោះគេពិនិត្យឃើញប្រវត្តិប្រកួតរវាងបារាំងជាមួយអេស្ប៉ាញភាគច្រើនអេស្ប៉ាញជាអ្នកឈ្នះ។
ករណីខ្ញុំគឺខ្ញុំគាំទ្របារាំងពិតប្រាកដតែដោយសារដៃគូប្រកួតរបស់ខ្ញុំមានសិទ្ធិជ្រើសរើសមុនគាត់រើសយកបារាំងដូចនេះគាត់ប្រគល់អេស្ប៉ាញឲ្យខ្ញុំដូចជាប្រគល់ជ័យជំនះឲ្យខ្ញុំដូចគ្នាដែរ។
រង់ចាំមើលយប់នេះទៀតដោយគាត់រើសមុនដោយយកអាហ្សង់ទីននិងទុកអង់គ្លេសឲ្យខ្ញុំ។គាត់ជាមនុស្សស្រួលឲ្យតែខ្ញុំសរសើរក្រុមណាគាត់យកក្រុមនោះទោះខ្ញុំនិយាយប្រាប់គាត់ថាបាល់មូលក៏ដោយ។
មកដល់ពេលនេះខ្ញុំឈ្នះ១១ប្រកួតដោយ៦ប្រកួតខ្ញុំជាអ្នករើសមុននិង៥ប្រកួតទៀតគាត់ជាអ្នករើសមុន»៕






