ប្រទះឃេីញសាកសពបុរសម្នាក់ អណ្ដែតទឹកក្បែរច្រាំងទន្លេ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតក្បែជ្រាំងទន្លេរួចរាយការណ៍ទៅកម្លាំង សមត្ថកិច្ច ឲ្យចុះមកត្រួតពិនិត្យ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុដោយពួកគាត់ នាំគ្នាដើរកត្រីនៅក្បែច្រាំងទន្លេស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ដោយមានសភាពធំក្លិនស្អុយ ក្រោយមកពួកគាត់ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទៅលើសពបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏យកខ្សែហ៊ុំព័ទ្ធរួចទាក់ទងទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យទៅលើសពបន្ត។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីចុះមកពិនិត្យនិងធ្វេីកោសល្យវិច្ច័យទៅលេីសាកសព ក្រោយសមត្ថកិច្ចជំនាញពិនិត្យរួចក៏ធ្វើកំណត់ហេតុដឹកសព យកទៅតម្កល់ទុកនៅវត្តដើម្បីរង់ចាំទាក់ទងរកក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី៕






