ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ករណីចោរកម្មលួចទ្រព្យសម្បត្តិតាមក្រុមហ៊ុនបង្គោលអង្គតែនសេវ៉ាទូរស័ព្ទ(មិនបានសម្រេច)

នៅថ្ងៃចន្ទ ១៤រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣/០៧/២០២៦ នៅចំណុចអង្គតែនប្រព័ន្ធសេវ៉ាទូស័ព្ទដៃ ស្ថិតក្នុងភូមិព្រៃស្រូល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពកាប់ក៏កាយដីលួចយកខ្សែការពាររន្ទះ និងឧបករណ៍ផ្សេងៗក្នុងបរិវេនអង្គតែនទូរស័ព្ទ ខណៈពេលជនសង្ស័យ កំពុងតែធ្វើសកម្មភាពលួច ត្រូវបានសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមទាំងវត្ថុតាងធ្វើសកម្មភាព ដើម្បីចាត់ការតាមនីតិវិធី ៕
តាមចម្លើយរបស់ជនសង្ស័យចំនួន ៖
១/-ឈិន តាក់ ភេទប្រុសអាយុ៣៧ឆ្នាំមានស្រុកកំណើតភូមិកងតានឹង ឃុំកងតានឹង ស្រុកកងមាស ខេត្តកំពង់ចាម។
២/-ឈ្មោៈបូ សុខឃីមភេទប្រុសអាយុ៣៣ឆ្នាំមានស្រុកកំណើតភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
-បក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួន។
ជនសង្ស័យ០២នាក់ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសមកម្មភាពលួចទ្រព្យសម្បត្តិក្រុមហ៊ុនទូរសព្ទដៃនៅចំណុចបង្គោលអង្គតែនប្រពន្ធទូរស័ព្ទប្រាកដមែន ។ កន្លងមកធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិតាមង្គោលអង្គតែនទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗជាច្រើនទៀតតាមបណ្តាស្រុកផ្សេងៗ។ ៕

You might also like