សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ជួបពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ក្រុមហ៊ុន New Dazheng គឺជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ (Third-party Property Service) ដ៏ធំមួយ ដែលមិនត្រឹមតែផ្តោតលើបុរី ឬលំនៅឋាននោះទេ ប៉ុន្តែមានជំនាញខ្ពស់លើការគ្រប់គ្រង អគារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត (Smart City Public Buildings)។






