រថយន្តមួយគ្រឿង បើករេចង្កូតឡើងលើចិញ្ចើមផ្លូវបុករះទូរលក់កាហ្វេដើមផ្កា និងថូផ្កាបែកបាក់រាយប៉ាយ សង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១ និង ៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង វត្តសំរោងអណ្ដែត សង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសម្នាក់បានបើករថយន្តសេរីទំនើបម៉ាកMG មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CP-8786 ក្ក្នុងល្បឿនលឿនហើយក៍រេចង្កូតឡើងលើចិញ្ចើមផ្លូវបុករះទូរលក់កាហ្វេដើមផ្កានិងថូផ្កាបែកបាក់រាយប៉ាយ ចំណែករថយន្តបង្ករដាច់កង់មុខម្ខាងទៅលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសសង្ស័យអ្នកបើកបរស្រវឹងស្រា។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការបកស្រាយគ្នានៅពេលក្រោយ៕

You might also like