កោះហៅ អភិបាលរងស្រុកបាទី ជុំវិញករណី «រំលោភលើទំនុកចិត្ត»
ព័ត៌មានក្ដៅៗ៖ អយ្យការអមសាលាដំបូងខេត្តតាកែវ ចេញដីកាកោះហៅ អភិបាលរងស្រុកបាទី ជុំវិញករណី «រំលោភលើទំនុកចិត្ត»
តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកោះហៅជនសង្ស័យម្នាក់ គឺលោក ឡោ ជំនិត ដែលបច្ចុប្បន្នជា អភិបាលរងស្រុកបាទី ឱ្យចូលខ្លួនមកបំភ្លឺជុំវិញបណ្តឹងព្រហ្មទណ្ឌពីបទ «រំលោភលើទំនុកចិត្ត»។
ជនសង្ស័យ៖ លោក ឡោ ជំនិត (អាយុ ៤៨ឆ្នាំ, អភិបាលរងស្រុកបាទី) រស់នៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ដើមបណ្តឹង៖ ឈ្មោះ ដួង ស្រីលក្ខណ៍។
មូលហេតុ៖ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ដែលបានកើតឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
កាលបរិច្ឆេទចូលខ្លួន៖ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទីព្រឹក។
បច្ចុប្បន្ន ដីកាកោះផ្លូវការនេះត្រូវបានអាជ្ញាធរយកទៅប្រគល់ជូនសាមីខ្លួនផ្ទាល់រួចរាល់ហើយ ដើម្បីធានាថាជនពាក់ព័ន្ធនឹងចូលខ្លួនដោះស្រាយទៅតាមនីតិវិធីច្បាប់ជាធរមាន។






