កម្ពុជាបានត្រៀមឈានឆ្ពោះទៅអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សហកម្ម
ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងឈានចូលក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់។ បច្ចេកវិទ្យានេះ បានផ្តោតលើការធ្វើទំនើបកម្មរោងចក្រ ការបង្កើនផលិតភាព និងទិន្នផល ដើម្បីពង្រឹងភាពប្រកួតប្រជែង ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្រជាតិ ដើម្បីគ្រប់គ្រង និងទាញយកផលប្រយោជន៍ពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះ ប្រកបដោយចីរភាព។
ការត្រៀមឈានឆ្ពោះទៅអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សហកម្មនេះគឺបន្ទាប់ពី ក្រុមហ៊ុន Bangsheng Spacetime (Guangxi) Technology Co., Ltd.កាលពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានមកកម្ពុជា ដើម្បីពិភាក្សាអំពីគម្រោងបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យា កម្ពុជា-ចិន ដើម្បីសហប្រតិបត្តិការលើការស្រាវជ្រាវ បញ្ញាសិប្បនិម្មិត នវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ខណៈដែលក្រុមហ៊ុនកំពុងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា។ ហើយ តំណាងក្រុមហ៊ុន Huaweiកាលពីថ្ងៃទី១៥កក្កដា២០២៥កន្លងទៅ ក៏បានមកកម្ពុជាដើម្បីជួយ ផ្តល់ជំនាញប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិតក្នុងវិស័យវិស័យឧស្សាហកម្មកម្ពុជាដែរ។
យ៉ាងណាក៏ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងកាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថាការជំរុញនវានុវត្តន៍ និងបរិវត្តកម្មសេដ្ឋកិច្ច តាមរយៈបច្ចេកវិទ្យាសិប្បនិម្មិតត្រូវឈរលើគ្រឹះ នៃក្រមសីលធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្ស និងអត្តសញ្ញាណ វប្បធម៌របស់កម្ពុជា។
សូមបញ្ជាក់ថាការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិតក្នុងឧស្សាហកម្មបានជួយ ដើម្បីកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងបង្កើនល្បឿននៃការផលិត។ ជួយត្រួតពិនិត្យគុណភាពលើទំនិញ បានរហ័ស និងសុក្រឹតជាងមុនព្រមទាំងជួយក្នុងការទស្សន៍ទាយតម្រូវការទីផ្សារ គ្រប់គ្រងស្តុកទំនិញ និងរៀបចំផែនការដឹកជញ្ជូន ដែលកាត់បន្ថយការខាតបង់ពេលវេលា និងថវិកា៕






