សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. នៅសៀងហៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុន Shanghai Spacesail Technologies គឺជាក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណបពាណិជ្ជកម្មខ្នាតយក្សរបស់ប្រទេសចិន ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។

ក្រុមហ៊ុននេះមានភាពល្បីល្បាញលើការអភិវឌ្ឍគម្រោងបណ្តាញផ្កាយរណបខ្នាតយក្ស (Qianfan ឬ Thousand Sails) ក្នុងគន្លងតារាវិថីទាប (LEO) ដើម្បីផ្តល់សេវាអ៊ីនធឺណិត Broadband កម្រិតល្បឿនលឿន និងសេវាទិន្នន័យគ្របដណ្តប់ទូទាំងសកលលោក ព្រមទាំងកំពុងអភិវឌ្ឍឈានមុខលើបច្ចេកវិទ្យាភ្ជាប់សេវាផ្កាយរណបផ្ទាល់ទៅកាន់ទូរសព្ទដៃ (Direct-to-Cell) ផងដែរ។

You might also like