លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញសាកសួរសុខទុក្ខ លោក ភឿន ភឺន អតីតមន្ត្រីរាជការ បម្រើការងារនៅទូរទស្សន៍ជាតិកម្ពុជា
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា អ.ន.ក. វិស័យព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខលោក ភឿន ភឺន និវត្តជននៅសង្កាត់គីឡូលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាអតីតមន្ត្រីរាជការមប្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ក្រសួងព័ត៌មាន។






