សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន Royal Vopak នៅសៀងហៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) គឺជាក្រុមហ៊ុនលំដាប់ពិភពលោកឈានមុខគេ ផ្នែកសេវាកម្មស្តុកទុក និងដឹកជញ្ជូនសារធាតុរាវ ប្រេង គីមី ឧស្ម័នធម្មជាតិ និងជីវឥន្ធនៈ។ ក្រុមហ៊ុនមានបណ្តាញគ្រប់គ្រងស្ថានីយផ្ទុកទំនិញជាច្រើនកន្លែងនៅទូទាំងប្រទេសចិន និងជុំវិញពិភពលោក ដែលមានសមត្ថភាពស្តុកទុកសរុបរហូតដល់រាប់សិបលានម៉ែត្រគូប។






