សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចាកចេញពីទីក្រុងសៀងហៃ បន្ទាប់ពីចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងសៀងហៃ នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យក្នុងការបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

You might also like