ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកចាប់ឆ្នោតទទួលផ្ទះបណ្តោះអាសន្ន នៅភូមិរង់ចាំ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក និងចាប់ឆ្នោតទទួលផ្ទះបណ្តោះអាសន្ន នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំនូវការសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ នៅភូមិរង់ចាំ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តល់គោលការណ៍ច្បាស់លាស់ចំពោះការដោះស្រាយទុក្ខដល់ប្រជាពលរដ្ឋភៀសសឹកសេសសល់មិនទាន់ទទួលបានផ្ទះបណ្តោះអាសន្ន។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍រម្លឹកថា ការផ្តល់ផ្ទះបណ្តោះអាសន្ន សំដៅទៅដល់ប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចទៅលំនៅឋានរបស់ខ្លួន.
ភូមិរង់ចាំ រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាជាតិ លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ការតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត ការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គិសនី មណ្ឌលសុខភាព ស្នាក់ការភូមិ ស្នាក់ការក្រុមការងារខេត្ត សាលារៀនបណ្តោះអាសន្ន និងផ្សារបណ្តោះអាសន្ន៕






