មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទ ល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី សេន ទូច មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។
ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៥ :០៥នាទី នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី សេន ទូច មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវលំស្ថិតនៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ឈាន ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសរថ្លាសង្ស័យគ្រឿង ញៀន ចំនួន០២កញ្ចប់(ទម្ងន់១.៣៣ក្រាម),ទូរស័ព្ទចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

 

You might also like