លោកជំទាវ ជូ ប៊ុនអេង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធី ទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្សលើកទី១០ ឆ្នាំ២០២៦
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធី ទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្សលើកទី១០ ឆ្នាំ២០២៦ ដោយមានសមាសភាពអញ្ចើញចូលរួម លោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ូ ម៉ានីរ៉ា អគ្គលេខាធិការរង លោកជំទាវឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង លោកជំទាវឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ អគ្គលេខាធិការរង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អុិន មាន អគ្គលេខាធិការរង ឯកឧត្តម ហាង ជីវ័ន្ត ទីប្រឹក្សា ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះរាជគណៈថ្នាក់ត្រី និងជាសមាជិកលេខាធិការ នៃគណៈសង្ឃនាយក លោកឪពុក អ៊ុន សុន បូជាចារ្យ តំណាងគ្រីស្ទសាសនា តំណាងក្រសួងការបរទេស តំណាងក្រសួងអប់រំយុវជន និងកីឡា តំណាងក្រសួងព័ត៌ តំណាងស្នងការដ្ឋានរាជធានីភ្នំពេញ តំណាងសាលារាជធានីភ្នំពេញ តំណាងនាយកដ្ឋានអង្គរក្ស សរុប ៣០រូប ស្រី ៨រូប នៅសាលប្រជុំខេត្តកំពត ៕






