ម្ចាស់គណនីហ្វេសប៊ុក Ren Chanrith ចេញមុខសុំទោសជាសាធារណៈ ចំពោះការបង្ហោះព័ត៌មានធ្វើឱ្យប៉ះពាល់ដល់មុខមាត់កងកម្លាំងនគរបាលជាតិ

(ភ្នំពេញ)៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចូលខ្លួនមកបំភ្លឺនៅមុខ លោកឧសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌ និងបានធ្វើលិខិតជាសុំទោសជាសាធារណៈ ចំពោះទង្វើមិនគប្បីរបស់ខ្លួន ដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឱ្យខូចមុខមាត់របស់កងកម្លាំងនគរបាលជាតិ ដែលបានខិតខំបំពេញការងារទាំងយប់ ទាំងថ្ងៃ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។
ជាមួយនឹងការទទួលស្គាល់កំហុស ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានសន្យាថានឹងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងផ្សព្វផ្សាយលើបណ្តាញសង្គម និងសហការផ្លាស់ប្តូរព័ត៌មានជាមួយកងកម្លាំងនគរបាលជាតិ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith អះអាងថានឹងមិនធ្វេសប្រហែសប្រព្រឹត្តអំពើបែបនេះទៀតឡើយ ហើយប្រសិនបើប្រព្រឹត្តកំហុសទៀតនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ចំពោះករណីនេះ ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ បានអនុគ្រោះចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith ដែលប្រព្រឹត្តកំហុសជាលើកទី១នេះ ប៉ុន្តែប្រសិនបើម្ចាស់គណនីហ្វេសប៊ុករូបនេះ ប្រព្រឹត្តិកំហុសបែបនេះលើកក្រោយទៀត ដែលប៉ះពាល់កិត្តិយសដល់កងកម្លាំងនគរបាលជាតិ នឹងមិនលើកលែងឡើយ គឺអនុវត្តន៍តាមផ្លូវច្បាស់៕

You might also like