អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃការងារដែលបានដាក់ចេញកន្លងមក នៅអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃការងារដែលបានដាក់ចេញកន្លងមក នៅក្នុងអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ ដើម្បីកែប្រែសោភ័ណភាព និងបរិស្ថានសិក្សា, ពង្រឹងបំនិនអប់រំ និងលើកទឹកចិត្តដល់បុគ្គលិកអប់រំ សំដៅលើកកម្ពស់គុណភាព នៃការបង្រៀន និងរៀន ឱ្យកាន់តែល្អប្រសើរ។
បន្ទាប់មក ឯកឧត្ដមអភិបាលខេត្ត បានបន្តដំណើរចុះពិនិត្យមើលស្ថានភាព ទំនប់បង្ហៀរទឹកឈើតោក ដែលស្ថិតនៅក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដើម្បីវាយតម្លៃពីស្ថានភាពទឹក និងការត្រៀមលក្ខណៈអន្តរាគមន៍ ក៏ដូចជាធានាដល់ការផ្គត់ផ្គង់ទឹកសម្រាប់បម្រើឱ្យជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ ៕






