Tittle: សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ត្រៀមបញ្ជូនអត្តពលិកចំនួន៣២នាក់ ទៅប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី

សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រកាសត្រៀមបញ្ជូនក្រុមអត្តពលិកជម្រើសជាតិទៅចូលរួមការប្រកួត ជើងឯកអាស៊ី លើកទី១១ ឆ្នាំ២០២៦ (11th ITF Asian Taekwon-Do Championships) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។
ការប្រកាសនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ព្រមទាំងលោកបណ្ឌិត អេនតូនី ជីន អគ្គនាយកប្រតិបត្តិធនាគារវឌ្ឍនៈ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា ការប្រកួតជើងឯកអាស៊ីឆ្នាំនេះនឹងមានការប្រកួតប្រជែងខ្លាំង ដោយសារកីឡាតេក្វាន់ដូ ITF មានការរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់អាស៊ី អឺរ៉ុប និងអាមេរិកខាងត្បូង ដែលសម្បូរទៅដោយកីឡាករ និងកីឡាការិនីកម្រិតខ្ពស់។
ទោះជាយ៉ាងណា ប្រធានសហព័ន្ធបានបង្ហាញជំនឿចិត្តថា ក

You might also like