ក្មេងទំនើង២ក្រុម ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្រោយជិះម៉ូតូប្រដេញវាយគ្នាទៅវិញទៅមក នៅក្រុងតាខ្មៅ !

ខេត្តកណ្តាល : កាលពីយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្តុងតាខ្មៅ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ ចេញល្បាតមកដល់លើកំណាត់ផ្លូវលេខ ២១ ចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានប្រទះឃើញជនសង្ស័យ០២ក្រុម កំពុងវាយគ្នា !ក្រុមអន្តរាគមន៍ក៏បានឃាត់បានជនសង្ស័យចំនួន០៧នាក់ ចែកជា០២ក្រុម ។
•ក្រុមទី១: មានគ្នា០៤នាក់ រួមឈ្មោះ :
១. ឈ្មោះ ថា សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលជនសង្ស័យធ្លាប់ជាប់ពន្ធនាគាចំនួន០២ឆ្នាំ២ខែ ក្នុងករណី អំពើលួច(ម៉ូតូ)។
២. ឈ្មោះវី ដាវីត ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៣. ឈ្មោះ អ៉ី ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៤. ឈ្មោះ អឿន តុងលីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យទាំង០៤នាក់ គ្មានសារធាតុញៀនក្នុងទឹកនោម (- )។
•ក្រុមទី២ : មានគ្នា០៣នាក់ រួមឈ្មោះ :
១. ឈ្មោះ រស់ ស៊ីថា ហៅរស់ ស៊ីដា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជើងកើប សង្កាត់ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន២លើកក្នុងករណី លួចមានស្ថានទម្ងន់ទោស។
២. ឈ្មោះ ណូ វ៉ាន់ដេត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣. ឈ្មោះ ស៊ឹម រក្សា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង០៣នាក់ មានសារធាតុញៀនក្នុងទឹកនោម(+ )។
វត្ថុតាងចាប់យករួមមាន :
១- ម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ផលិតឆ្នាំ ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LE-0657 ។
២- ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1S-3995។
៣- ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
៤- មួកការពារសុវត្តិភាព០១ ពណ៌ប្រផេះ។
៥- ដុំថ្មមួយចំនួន កំណាត់ទុយោមួយកំណាត់ (ដងអំបោស)០១។
៦- ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បែកក្បាំងខាងស្តាំ បែកចង្កៀងខាងឆ្វេង និងគ្មានផ្លាកលេខ។
៧- ដាវដែកដងឈើ០១ ដេីម ។
ជនសង្ស័យ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីច្បាប់៕

You might also like