សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ករណីគំរាមប្លន់ម៉ូតូរ៉ឺម៉កកង់បីខ្មែរ
ភ្នំពេញ : ជនសង្ស័យ ប្រុសស្រី ចំនួន២នាក់ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ច ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ករណី គំរាមប្លន់ ម៉ូតូរ៉ឺម៉កកង់បី។ ប្រព្រឹត្តនៅចំណុច ភូមិកោះនារា ផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបានបញ្ជាក់ថា ដោយទទួលបានការចង្អុលបង្ហាញដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ យឹម យ៉ុន អាយុ៦១ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឬស្សីកែវបានដាក់បណ្ដឹងជនសង្ស័យប្លន់យកម៉ូតូកង់បីខ្មែរដោយម៉ូតូហុងដាឌ្រីមសង់អូស ។






