សម្តេចមហាបវរធិបតី បន្តក្រើនរំលឹកដល់សមត្ថកិច្ច បង្ក្រាបការឆបោកស្កេមមិនដកដៃជាដាច់ខាត

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា យុទ្ធនាការបង្ក្រាប​បណ្ដាញឆបោកតាមប្រព័ន្ធបច្ចេក​វិទ្យា​នៅ​កម្ពុជា សម្រេចបានជោគជ័យ​មួយ​ជំហាន​ធំគួរឱ្យកត់សម្គាល់។

បើទោះបីជាយ៉ាងណា សម្តេចមហាបវរធិបតី បានក្រើនរម្លឹកដល់អាជ្ញាធរមាន​សមត្ថ​កិច្ចពាក់ព័ន្ធឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិន​ដកដៃជាដាច់ខាត។

សម្ដេចមហាបវរធិបតី បានចាត់ទុកការជីករំលើងឫសគល់បណ្ដាញ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការបោសសម្អាតផ្ទះរបស់ឱ្យស្អាត ដែលជាផ្នែក​មួយ​ដ៏សំខាន់នៃការពង្រឹងខ្លួនរបស់កម្ពុជា ដើម្បីឈានទៅពង្រឹង​វិស័យ​ផ្សេងៗទៀត ពិសេសការពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ៕

You might also like