ផ្លូវការ! ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ SEA V.Cup 2026 ជើងទី២

ផ្លូវការ! ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ SEA V.Cup 2026 ជើងទី២ នៅឥណ្ឌូនេស៊ី បន្ទាប់ពីម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានយកឈ្នះហ្វីលីពីន ៣-១សិត ក្នុងជំនួបបញ្ចប់ពូលA មុននេះបន្ដិច។

ជ័យជម្នះនេះ នាំឲ្យឥណ្ឌូនេស៊ី រកបាន ៦ពិន្ទុ ឈរលេខ១ និងកម្ពុជា មាន ៣ពិន្ទុ ឈរលេខ២ ក្នុងពូលA លើហ្វីលីពីន ដែលឈរលេខ២ គ្មានពិន្ទុ ។ តាមរូបមន្ដប្រកួត កម្ពុជា នឹងត្រូវជួបថៃជាថ្មី ក្នុងនាមក្រុមលេខ១ ពូលB គ្រាដែលឥណ្ឌូនេស៊ី ត្រូវជួបវៀតណាម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃស្អែក។

កាលពីជើងទី១ នៅហ្វីលីពីន កម្ពុជា បានយកឈ្នះថៃ ៣-១សិត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈជំនួបថ្ងៃស្អែក នឹងធ្វើឡើងនាវេលាម៉ោង ៣៖៣០នាទីរសៀល៕

You might also like