ទូរទស្សន៍ Bloomberg សម្ភាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅចំខួប១ឆ្នាំនៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅចំខួប១ឆ្នាំនៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ទូរទស្សន៍ Bloomberg បានរៀបចំកម្មវិធីផ្សាយពិសេសអំពីកម្ពុជាផ្សាយចេញពីទីស្នាក់ការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានបទសម្ភាស ៤សំខាន់ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
សូមបញ្ជាក់ថា ប្រធានបទនៃបទសម្ភាសន៍ផ្តោតលើបញ្ហាព្រំដែន ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃក្រោយបទឈប់បាញ់ ទំនាក់ទំនងអន្តរជាតិ ថាមពល ការវិនិយោគ ពាណិជ្ជកម្ម និងបញ្ហាសំខាន់ៗមួយចំនួនទៀត៕

You might also like