បេក្ខជនមួយរូបនៅមណ្ឌលបឋមត្រពាំងវែង ក្នុងខេត្តកំពង់ធំ ត្រូវបានរថយន្តធុនធំបើកកៀរ នៅពេលចេញពីមណ្ឌលប្រឡងបាក់ឌុបបណ្តាលឱ្យរងរបួស តែអាចចូលប្រឡងវិញបាន

(កំពង់ធំ)៖ បេក្ខជន ១រូប ឈ្មោះ ហេង បូរី លេខតុ 346 បន្ទប់លេខ 14 ត្រូវបានរថយន្តធុនធំបើកកៀរ នៅពេលចេញពីមណ្ឌលប្រឡងក្រោយបញ្ចប់ដំណើរការសំណេរពេលព្រឹក ប៉ុន្តែទោះយ៉ាងណា បេក្ខជនបានអះអាងថាអាចប្រឡងបាន ហើយជាចំណាត់ការ៖ ប្រធានអប្បមាទ និងប្រធានមណ្ឌលអនុញ្ញាតឱ្យចូលប្រឡងជាពេលរសៀលនេះជាធម្មតា។

សូមបញ្ជាក់ដែរ នៅព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ មានបេក្ខជនអវត្តមានចំនួន ១ ២៩៤នាក់ (ស្រី៤៧៤នាក់) ស្មើនឹង០,៨៥ភាគរយ បេក្ខជនស្វ័យរិនចំនួន ១ ១០០នាក់ (ស្រី៣៨៧នាក់) បេក្ខជនចំណេះទូទៅចំនួន ១៩៤នាក់ (ស្រី៨៧នាក់)។

បេក្ខជនដែលមានបញ្ហាសុខភាព ៩៦នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន ១១នាក់ បេក្ខជនប្រឡងដាច់ដោយឡែក ២៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន ២៧នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ២នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព ១៩នាក់៕

You might also like