ក្រសួងអប់រំ៖ ការដឹកជញ្ជូន និងរៀបចំទុកដាក់សន្លឹកកិច្ចការរបស់បេក្ខជនប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយការយកចិត្តទុកដាក់ខ្ពស់ ក្រោមការត្រួតពិនិត្យមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នាព្រលប់ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំង ជំនួយការអប្បមាទបានដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនមករក្សាទុកនៅយ៉ាងមានសុវត្ថិភាព ដោយមានបិតសាឡេ ការពារនៅលើទ្វារបន្ទប់រក្សាទុកសន្លឹកកិច្ចការក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។

គ្រប់ដំណើរការនៃការប្រឡង ប្រព្រឹត្តទៅដោយការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានការដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕

 

You might also like