ក្រសួងអប់រំ ព្រមានចាត់វិធានការលើគណៈកម្មការប្រឡងចំនួន៤រូប ដែលប្រើប្រាស់នាឡិកាឆ្លាតវៃ ក្នុងមណ្ឌលប្រឡង
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែសីហានេះ បានព្រមានចាត់វិធានការ លើគណៈកម្មការប្រឡងចំនួន៤រូប ដែលប្រើប្រាស់នាឡិកាឆ្លាតវៃ ក្នុងមណ្ឌលប្រឡង។
ក្រសួងអប់រំបញ្ជក់ថា «ករណីដកហូតនាឡិកាឆ្លាតវៃ ពីសមាជិកគណៈកម្មការប្រឡងចំនួន៤រូប ក្នុងនោះសមាជិកគណៈកម្មការកណ្ដាល២រូប សមាជិកគណៈកម្មការត្រួតពិនិត្យអគារ១រូប នៅខេត្តសៀមរាប និងអនុរក្សម្នាក់ នៅខេត្តបន្ទាយមានជ័យ។ ករណីទាំងនេះត្រូវបានចាត់វិធានការតាមបទប្បញ្ញត្តិ ដោយបានធ្វើកំណត់ហេតុពិសេស ចំពោះបុគ្គលពាក់ព័ន្ធទាំង៤រូប»៕






