សមត្ថកិច្ចបង្ក្រាបបាន២ករណីទៀត ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធគ្រឿងញៀន ឃាត់ខ្លួន៦នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបន្តបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន ដោយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានបង្ក្រាប ២ករណីផ្សេងគ្នា នៅក្នុងក្រុងព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៦នាក់។
ក្នុងប្រតិបត្តិការទាំង២ សមត្ថកិច្ចបានដកហូតសារធាតុសង្ស័យជាច្រើនប្រភេទ រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ ដូចជា បារីអេឡិចត្រូនិចជាង២៦០ក្បាល ម៉ាស៊ីនបារីអេឡិចត្រូនិច ដបទឹកបារី ជញ្ជីង ទូរសព្ទ និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបន្តនីតិវិធីតាមច្បាប់ ៕

You might also like