សាលាដំបូងខេត្ដព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លើជនសង្ស័យប្រុស ស្រី ចំនួន ១៧នាក់

ខេត្តព្រះសីហនុ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកស្រី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លើជនសង្ស័យប្រុស ស្រី ចំនួន ១៧នាក់ (ស្រី ០២នាក់) ក្នុងនោះ ជនជាតិចិន ចំនួន ១៥នាក់ (ស្រី ០២នាក់) ជនជាតិខ្មែរ ចំនួន ០២នាក់ (ប្រុស) ពាក់ព័ន្ធពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ១៧នាក់ (ស្រី ០២នាក់) ជនជាតចិន ចំនួន ១៥នាក់ (ស្រី ០២នាក់) ជនជាតិខ្មែរ ចំនួន ០២នាក់ (ប្រុស) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រព្រឹត្តទៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបុរីឡឺសិន ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ នៅវេលាម៉ោង២១:៣០នាទី រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
+ វត្ថុតាងរួមមាន÷
១- កុំព្យូទ័រ (អនឡាញ) ម៉ាក ALL IN ONE ចំនួន ៨៣គ្រឿង
២- ទូរសព្ទដៃ (អនឡាញ) ចំនួន ៧៣គ្រឿង
៣- គ្រឿងអេឡិចត្រូនិចមួយចំនួន (ឃី ម៉ៅ ព្រីភ្លើង ខ្សែWIFI)
៤- ទូរសព្ទដៃប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន ១០គ្រឿង
៥- សម្ភារៈពាក់ព័ន្ធមួយចំនួន។
ជនសង្ស័យ ត្រូវបាននាំខ្លួននិងកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្ដព្រះសីហនុ៕

You might also like