លោកជំទាវ ហ៊ុន សេងនី និងបុត្រ ចុះចែកអំណោយជូនកុមារកំព្រាជាង ១៤៩នាក់ នៅសៀមរាប

សៀមរាប៖ លោកជំទាវ ហ៊ុន សេងនី ព្រមទាំងឯកឧត្តម មាស វាសនា ដែលជាបុត្រ​ ក្រុ​មការងារផ្សារឡាន​ ការិយាល័យមេធាវីហ្គារ៉ូដាចាស្ទីក និងក្រុមការងារមនុស្សធម៌របស់លោកជំទាវបានចុះផ្តល់អំណោយជូនដល់កុមារកំព្រា និងទុរគតជនជាង ១២០ នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលអង្គការឧបត្ថម្ភកុមារកំព្រា និងទុរគតជនកម្ពុជាដើម្បីអភិវឌ្ឍន៍ ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦។

មណ្ឌលនេះត្រូវបានកសាងឡើងវិញនៅឆ្នាំ ២០២៤ លើផ្ទៃដីប្រមាណ ៥០០ ម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាតថវិកា ស្បៀងអាហារ និងសម្ភារៈសិក្សា ដែលជាក្តីកង្វល់ដល់កុមារទាំងអស់។

ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារបាននាំយកអំណោយជាច្រើនមកប្រគល់ជូន រួមមាន៖

· អង្ករ ២ តោន
· ត្រីខ ៥០ យួរ
· មី ៥០ កេស
· ទឹកត្រី និងទឹកសុីអ៊ីវ យួរនីមួយៗចំនួន ១០ យួរ
· ទឹកសុទ្ធ ៥០ កេស
· សាច់ក្រក ៥០គីឡូក្រាម
.​ ប្រេងឆា​ ៥យួរ
· ប៊ិច និងសៀវភៅចំនួន ១២០ ឈុត
. និងថវិការមួយចំនួនទៀតសម្រាប់ជូនទៅដល់អ្នកគ្រប់គ្រងអង្គការ
លោកជំទាវ ហ៊ុន សេងនី បានថ្លែងអំពីការអាណិតអាសូរចំពោះកុមារកំព្រាទាំងអស់ និងបានជំរុញឲ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រ និងបណ្តុះជំនាញ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិនាពេលអនាគត។ លោកជំទាវក៏បានផ្តាំផ្ញើទៅកាន់កុមារមួយចំនួនដែលជាជនភៀសខ្លួន ឲ្យមានការអត់ធ្មត់ និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

ជាចុងក្រោយ លោកជំទាវបានជូនពរដល់កុមារទាំងអស់ឲ្យមានសុខភាពល្អ និងក្លាយជាទំពាំងស្នងដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។

គួរបញ្ជាក់ថា លោកជំទាវ និងក្រុមការងារមនុស្សធម៌ក៏បានបើកឆានែលទំនាក់ទំនងផ្លូវការតាមរយៈហ្វេសប៊ុក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលខ្វះខាត និងមានបញ្ហាចង់បានជំនួយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការងារសប្បុរសធម៌ជូនប្រជាជនកម្ពុជា៕

 

IMG_7827

You might also like