កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ បន្ដប្រតិបត្ដិការចុះរដ្ឋបាល ១០ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញមានជាប់ពាក់ព័ន្ធបទល្មើស Online Scams
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្ដិការចុះធ្វើរដ្ឋបាលចំនួន១០ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញមានទីតាំងខ្លះជាប់ពាក់ព័ន្ធបទល្មើស Online Scams។
ប្រតិបត្ដិការនេះ បានធ្វើឡើងដោយ២ក្រុមផ្សេងគ្នា ដោយក្រុមទី១ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ដបន្ទាយមានជ័យ និងក្រុមទី២ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ដបន្ទាយមានជ័យ។
ប្រតិបត្ដិការនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។
របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះខេត្ត សម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន៨ទីតាំង រកឃើញជនបរទេស៥៣នាក់ ស្រី១៩នាក់៣សញ្ជាតិ ថៃ៤៤នាក់ ស្រី១៧នាក់ ឥណ្ឌូនេស៊ី៥នាក់ប្រុស និងចិន៤នាក់ ស្រី២នាក់ និងខ្មែរ ៣នាក់ ស្រី២នាក់ ដូចខាងក្រោម៖
*ទីតាំងទី១ អគារកម្ពស់១១ជាន់ ៧២បន្ទប់ ជាបន្ទប់ស្នាក់នៅ និងហល៦ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ពុំមានជនបរទេស ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី២ អគារកម្ពស់៩ជាន់ ៦១បន្ទប់ ជាបន្ទប់ស្នាក់នៅ និងហល២ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ពុំមានជនបរទេស ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៣ អគារ៣ជាន់ ២០បន្ទប់ ជាបន្ទប់ស្នាក់នៅ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន២នាក់ប្រុស បម្រើការងារនៅកាស៊ីណូហូលីដេ ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៤ អគារ៣ជាន់ ២២បន្ទប់ ជាបន្ទប់ស្នាក់នៅ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ពុំមានជនបរទេស ពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៥ អគារ៣ជាន់ ២១បន្ទប់ ជាបន្ទប់ស្នាក់នៅ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិថៃស្នាក់នៅចំនួន៨នាក់ ស្រី៥នាក់ បម្រើការងារនៅហ្គ្រេនដាយម៉ិន។ ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៦ អគារជួល៣ជាន់ ៩២បន្ទប់ ជាបន្ទប់ស្នាក់នៅ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ មានជនជាតិថៃស្នាក់នៅចំនួន៣៦នាក់ ស្រី១២នាក់ បច្ចុប្បន្នបម្រើការងារនៅកាស៊ីណូ ហូលីដេ។ ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៧ ផ្ទះ១ល្វែង កម្ពស់២ជាន់ មាន៤បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន ៣នាក់ ប្រុស បម្រើការងារនៅ គ្រីស្ដាល់០៧ ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ។
*ទីតាំងទី៨ ផ្ទះ១ល្វែង ៦បន្ទប់ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត រកឃើញជនជាតិចិន ចំនួន៤នាក់ ស្រី២នាក់ និងខ្មែរ៣នាក់ស្រី២នាក់ រកឃើញសម្ភារៈសង្ស័យមួយចំនួន។ ចំណាត់ការរួមបញ្ជូនជនបរទេស និងខ្មែរ ទៅអធិការដ្ឋាននគរបាលក្រុង និងបិទទីតាំងជាបណ្ដោះអាសន្ន។
នៅថ្ងៃដដែលនេះក្រុមទី២ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើរដ្ឋបាលចំនួន ២ទីតាំងរួមមាន៖
*គោលដៅទី០១: ផ្ទះD05បុរី សានហ៊ូ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល, គ្មានជនបរទេស (រត់), គ្មានសញ្ញាណបទល្មើស, ម្ចាស់ឈ្មោះ: ខា ងីយូ (ប) ត្រូវបានបិទសៀលបណ្តោះអាសន្ន។
*គោលដៅទី០២: ផ្ទះF43 បុរី សានហ៊ូ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល, ជនជាតិចិន ៣នាក់/ស្រី ១នាក់, មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ (គ្មានFPCS)៕


































