សូមបងប្អូន ស្តាប់សំដីរបស់ម្ចាស់ហាងទូរស័ព្ទមួយកន្លែងនៅភ្នំពេញ ដែលបានជេរប្រមាថយ៉ាងធ្ងន់ៗចំពោះទាហានជួរមុខយើងម្នាក់ ឈរជើងការពារទឹកដីនៅប្រាសាទតាមាន់
សូមបងប្អូនស្តាប់សំដីរបស់ម្ចាស់ហាងទូរស័ព្ទមួយកន្លែងនៅភ្នំពេញ ដែលបានជេរប្រមាថយ៉ាងធ្ងន់ៗចំពោះទាហានជួរមុខយើងម្នាក់ឈរជើងការពារទឹកដីនៅប្រាសាទតាមាន់ ពេលដែលគាត់បានកម្មង់ទិញទូរស័ព្ទមួយគ្រឿង។
វីរ:កងទ័ពយើងរូបនេះ បានកម្មង់ទិញទូរស័ព្ទពីហាងខាងលើ តែពេលម្ចាស់ហាងផ្ញើទៅ ស្រាប់តែទូរស័ព្ទប្រើមិនកើត គាត់ក៏ផ្ញើត្រឡប់មកម្ចាស់ហាងវិញ តែម្ចាស់ហាងមិនបានផ្ញើទូរស័ព្ទ និងលុយជូនគាត់វិញនោះទេ។
មិនត្រឹមតែមិនផ្ញើទូរស័ព្ទ និងលុយទៅគាត់វិញទេ ថែមទាំងជេរប្រមាថកប់ៗមាត់យ៉ាងខ្លាំង។
សូមឲ្យសមត្ថកិច្ចជួយពិនិត្យមើលពីបទល្មើសស្រ្តីម្ចាស់ហាងម្នាក់នេះផង គួរត្រូវមានចំណាត់ការយ៉ាងដូចម្តេច? ពេលស្តាប់ហើយ មិនអាចទទួលយកបាននោះទេ ចំពោះសំដីកោងកាចបែបនេះ។
ប្រភព÷គ្រប់តេឡេក្រាម ព័ត៌មានប្រជាពលរដ្ឋ។





