ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធ បានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យ

ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធ បានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១១ឆ្នាំ២០២៦នៅប្រទេសម៉ុងហ្គោលី (ថ្ងៃទី០៣-៩ ខែសីហា ឆ្នាំ២០២៦)។

ការចូលរួមលើកនេះកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈបីធំៗ៖
១. ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតតេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១២ឆ្នាំ២០២៨ ដោយបានយកឈ្នះប្រទេសអូសបេគីស្ថាន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន
២. ដណ្ដើមបានមេដាយដ៏ច្រើនដល់ទៅ៤១គ្រឿង (មាស៨គ្រឿង ប្រាក់១២គ្រឿង និងសំរឹទ្ធ២១)
៣. ទទួលបានពានប្រចាំប្រទេសចំណាត់ថ្នាក់លេខ២ក្នុងចំណោម ២៥ ប្រទេស ៕

You might also like