ស្រាវជ្រាវមុខសញ្ញាសង្ស័យ ពាក់ព័ន្ធការរក្សាទុកចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន

កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ទទួលផែនការងារគ្រឿងញៀន ។

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កំលាំងអធិការនគរបាលក្រុងច្បារមន ដឹកនាំប្រតិបត្ដិការផ្ទាល់ពីលោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ ស្រាវជ្រាវមុខសញ្ញាសង្ស័យពាក់ព័ន្ធការរក្សាទុកចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចធ្វេីការឃាត់បានមុខសញ្ញាចំនួន ២នាក់៖
១-ឈ្មោះ សុខ បញ្ញា ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
២-ឈ្មោះ អុល មង្គល ហៅមាំង ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដកហូតវត្ថុតាង: សរុបទាំង២ករណី ម្ស៉ៅក្រាម ព័ណ៌សថ្លា សង្ស័យថា គ្រឿងញៀនចំនួន ៣៥កញ្ចប់តូច -ទូរស័ព្ទដៃស្មាតហ្វូន ម៉ាក (Oppo) ពណ៌ខៀវ ១គ្រឿង។ ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាគ្រឿងញៀនចំនួន១២កញ្ចប់តូច ទូរស័ព្ទដៃស្មាតហ្វូន ម៉ាក (Oppo) ពណ៌ខៀវ១គ្រឿង ។
ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

You might also like