អង្គភាពគ្រប់គ្រងគម្រោងកូរ៉េ និងក្រុមហ៊ុនសវនកម្ម KPMG ចុះពិនិត្យ និងធ្វើសវនកម្មទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
នាថ្ងៃអង្គារ ៥កើត ដល់ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងកូរ៉េ សហការជាមួយក្រុមក្រុមហ៊ុនសវនកម្ម KPMG ដែលមានកិច្ចសន្យាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះធ្វើសវនកម្ម និងពិនិត្យផ្ទាល់ដល់ទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២៥។
នៅក្នុងបេសកកម្មនេះ ក្រុមការងារបានចុះពិនិត្យការងារនៅតាមទីតាំងសំខាន់ៗជាច្រើន រួមមាន ទំនប់អាងទឹកចំនួន ៣កន្លែង ប្រឡាយទឹកចំនួន ៥ខ្សែ និងសំណង់សិល្បការ្យក្នុងប្រព័ន្ធទាំងមូល ជាពិសេសលើប្រព័ន្ធបញ្ជាបិទ-បើកទ្វារទឹកដោយថាមពលព្រះអាទិត្យ (Solar Power) ព្រមទាំងបានចុះពិនិត្យអគារសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ៣កន្លែងផងដែរ៕






