ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ករណីលួចកេះត្រីសាមុន ពីលើដំបូលម៉ូតូកង់បី

ភ្នំណេញ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅ យប់ថ្ងៃទី ១៩ខែសីហាឆ្នាំ២០២៦ ចំណុចស្តុបសំណង( 12 )តាមបណ្ដោយផ្លូវ១៨២ ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័ម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចក្រោយពួកគេបានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងឌុបគ្នា មកលួចកេះត្រីសាមុន ពីលើដំបូលម៉ូតូកង់បីរបស់ក្រុមហ៊ុនកាពីតូល។

នៅមុនពេលកើតហេតុមានម៉ូតូកង់បី១គ្រឿង ដែលមានបិតស្លាករបស់ក្រុមហ៊ុនកាពីតូល លុះបើកមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានឈប់រងចាំភ្លើងស្តុប ពេលនោះស្រាប់តែមានជនសង្ស័យខាងលើ២នាក់ បានជិះម៉ូតូ១គ្រឿងមិនចាំម៉ាកបើកមកឈប់ក្បែរហើយជនសង្ស័យម្នាក់បានឡើងតាមជណ្តើរម៉ូតូកង់បីនោះទៅលើដំបូលធ្វើសកម្មភាពលួចយកកេះត្រីសាម៉ុន ហើយបំរ៉ុងជិះគេចខ្លួន ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឃើញក៏នាំគ្នាស្រែកថា ចោរៗហើយដេញចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានចំណែកម្នាក់ទៀតជិះគេចខ្លួន។
ជនសង្ស័យ សមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលដ្ឋបាលទឹកល្អក់ទី៣ ដើម្បីបន្តតាមនីតិវិធីច្បាប់៕

You might also like