«ភូមិខ្ញុំផលិតផលខ្ញុំ» នឹងបង្ហាញវត្តមានជាផ្លូវការ នៅអាកាសយានដ្ឋានអន្តរជាតិតេជោនាពេលឆាប់ៗនេះ
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ នឹងរៀបចំកម្មវិធី «ភូមិខ្ញុំ ផលិតផលខ្ញុំ» ដើម្បីរួមគ្នាគាំទ្រសហគ្រិន និងម្ចាស់សិប្បកម្មខ្មែរ ព្រមទាំងលើកស្ទួយផលិតផលក្នុងស្រុក និងស្នាដៃខ្មែរ ស្ថិតនៅទីតាំងស្ថានីយ៍អ្នកដំណើរមកដល់ទី១ និងទី២ ជាន់ផ្ទាល់ដី។
សាធារណជន អ្នកដំណើរ និងភ្ញៀវទាំងអស់ អាចអញ្ជើញមកទស្សនា និងជាវផលិតផលខ្មែរជាច្រើនប្រភេទ រួមមានម្ហូបអាហារ ផ្លែឈើស្រស់ វត្ថុអនុស្សាវរីយ៍ និងផលិតផលក្នុងស្រុកជាច្រើនមុខទៀត។ បន្ថែមពីនេះ ភ្ញៀវទាំងអស់ក៏អាចរីករាយទស្សនាការសម្ដែងសិល្បៈវប្បធម៌ខ្មែរដោយសេរីផងដែរ៕






