ករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គម! គ្រោះថ្នាក់ចរាចរណ៍កើតឡើង និងមានហិង្សា ករណីនេះជាបទល្មើសព្រហ្មទណ្ឌ

ភ្នំពេញ ៖ សូមជម្រាបជូនមហាជន មេត្តាគោរពជូនជ្រាបថា ករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមនោះថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងមានហិង្សានោះ បានចាត់ទៅលោក ហេង រតនា ស្នងការរង ទទួលផែនចរាចរណ៍ស្រាវជ្រាវភ្លាមៗ។

ករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ (សូមអញ្ជើញជនរងគ្រោះម្ចាស់រថយន្តមកដាក់ពាក្យបណ្ដឹង នៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី)។

អ្នកក្លាហាននោះ សមត្ថកិច្ចជំនាញចរាចរណ៍ឃាត់បានហើយនឹងប្រគល់ទៅផែនព្រហ្មទណ្ឌបន្តនីតិវិធី។ បាននិយាយហើយ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ មិនត្រូវប្រើអារម្មណ៍យកមកដោះស្រាយនោះទេ (ដើម្បីរក្សាសុន្តិសុខសណ្ដាប់ធ្នាប់ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា)។

You might also like