កម្ពុជា និងស្វ៊ីស ប្តេជ្ញាចិត្តរួមគ្នាក្នុងការស្វែងរកវិធីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតលើវិស័យសក្តានុពល

កម្ពុជានិងស្វ៊ីស ប្តេជ្ញាចិត្តរួមគ្នាក្នុងការស្វែងរកវិធីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតលើវិស័យសក្តានុពល ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូដែលមានស្រាប់ ដើម្បីជាអត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Christine Low ភារធារីស្តីទី នៃស្ថានទូតស្វ៊ីសប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស ។
ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តម នង សាកល បានបញ្ជាក់ជូនលោកស្រី Christine Low ថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕

You might also like