សាហាវហួសហេតុ វាយមួយកែវស្រាមិនអស់ចិត្ត នាំមកកៀនកន្លែងស្ងាត់ វាយក្បាលមួយដបថែមទៀត រួចបោះពាក្យសម្ដីថា ខ្សែអញធំហែងអត់អស់ចិត្តមែនចង់ម៉េច !!!

សាហាវព្រៃផ្សៃហួសហេតុពេកហេីយ​ វាយមួយកែវស្រាមិនអស់ចិត្ត នាំមកកៀនកន្លែងស្ងាត់ វាយក្បាលមួយដបថែមទៀត​ ហេីយសួរថាហែងអត់អស់ចិត្តមែនចង់មេច​ ខ្សែអញធំណាស់​ ហេតុការណ៍នេះកេីតទ្បេីងព្រោះរឿង​ ញញឹម​ ដេីរប៉ះ​ ក្នុងហាង​ឈ្មោះ​ SAVAGE វេលាម៉ោង២យប់រំលងអាធ្រាតឈានចូល​ ថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ​២០២៦​ សង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ក្រោយពេលជនបង្កដែលសាហាវព្រៃផ្សៃវាយជនរងគ្រោះរួចហេីយបានដេីរទ្បេីងទៅខាងលេីជាមួយនិងសន្តិសុខហាងមួយភ្លេតក្រោយមកគេឃេីញជនបង្កប្ដូរខោអាវដេីរចេញតាមច្រកទ្វារមួយទៅបាត់ស្រម៉ោលសង្ស័យថាសន្តិសុខហាងជាអ្នកបេីកដៃអោយរត់​ នៅសល់តែជនរងគ្រោះពេលសមត្ថកិច្ចចុះមកដល់បាននាំទៅប៉ុស្តិ៍ដេីម្បីសួរនាំនិងរៀបចំដាក់ពាក្យបណ្ដឹងទាំងខ្លួនជនរងគ្រោះកំពុងមានរបួស​ ៕
ចាំមេីលថាតេីជនបង្កដែលអួតខ្លួនថាមានខ្សែធំណាស់អាចរត់រួចពីសំណាញ់ច្បាប់បានដែរឫទេ​ ? សូមឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ ជួយរកយុត្តិធម៌អោយជនរងគ្រោះផងស្វែងរកជនបង្កនិងបក្សពួកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់និងជួយមេីលហាងមួយកន្លែងនេះដែលមានឈ្មោះ​ SAVAGE​ ដែលមានក្រុមសន្តិសុខជាច្រេីននាក់ឈមេីលគេវាយជនរងគ្រោះនិងរំដោះបេីកដៃអោយជនបង្ករត់បាត់ដោយសុវត្ថភាព​ ៕

You might also like