ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ករណី អំពើលួចរឺម៉កដឹកដែក នៅសង្កាត់រការខ្ពស់

កណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផ្នែកជំនាញយុត្តិធម៍ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សីនិងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយទទួលពាក្យបណ្តឹងស្រាវជ្រាវឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ។

ករណី រំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)និងអំពើលួចរ៉ឺម៉ក,ដែក រួមទាំងទទួលផលចោរកម្ម ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ ស៊ឹម រ៉ា ហៅសិដ្ឋដៃខ្មោច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ២-ឈ្មោះ ហែម សុខហឿន ហៅកៃ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកឬស្សីកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖មិនពិតប្រាកដ ៣-ឈ្មោះ អ៉ិន សុភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរទិញអេតចាយ ៤-ឈ្មោះស៊ុំ មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរមិនពិតប្រាកដ (ជនសង្ស័យទាំង៤នាក់ មានសារធាតុញៀនក្នុងទឹកនោម) ។ វត្ថុតាងចាប់យក រ៉ឺម៉កម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃចំនួន០៤គ្រឿង(របស់ជនសង្ស័យ) , រ៉ឺម៉កម៉ូតូ០១គ្រឿងនិងដែកមួយចំនួន (របស់ជនរងគ្រោះ) ។
ជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។

You might also like