សាច់បង្កកខុសច្បាប់ និងខូចគុណភាពប្រមាណជាង ៩តោន នឹងត្រូវដុតកម្ទេចចោល
សាច់បង្កកខុសច្បាប់ និងខូចគុណភាពប្រមាជាង ៩តោន ដែលមន្ត្រីជំនាញគយ និងរដ្ឋាករបង្ក្រាបបាន នឹងត្រូវដុតកម្ទេចចោលនៅទីលានចាក់សំរាម ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។
ការដុតកម្ទេចនេះធ្វេីឡេីងក្រោមវត្តមានរបស់លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសរត់ពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយមន្រ្តីជំនាញដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ៕






