សមត្ថកិច្ចប្រឆាំងផលិតផលក្លែងក្លាយ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធ ការជួញដូរ និង លក់ផលិតផលនាឡិកាក្លែងក្លាយម៉ាក D1 Milano
ភ្នំពេញ ៖ សមត្ថកិច្ចប្រឆាំងផលិតផលក្លែងក្លាយ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធ ការជួញដូរ និង លក់ផលិតផលនាឡិកាក្លែងក្លាយម៉ាក D1 Milano ដែលរំលោភសិទ្ធិលើម៉ាក ដែលបានចុះបញ្ជីស្របច្បាប់។
នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយសមត្ថកិច្ចពាក់ព័ន្ធបានចាត់វិធានការបង្ក្រាបលើសកម្មភាពនាំចូល ស្តុកទុក និង ចែកចាយនាឡិកាក្លែងក្លាយ ដែលបានចម្លងម៉ាក និងរូបសញ្ញារបស់ម៉ាក D1 Milano ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ។ D1 Milano គឺជាម៉ាកដែលបានចុះបញ្ជីស្របច្បាប់ និងទទួលបានការការពារតាមច្បាប់។ ការយកម៉ាក រូបសញ្ញា ឬសញ្ញាសម្គាល់របស់ម៉ាកទៅប្រើប្រាស់លើផលិតផលដោយគ្មានការអនុញ្ញាត គឺជាការរំលោភទៅលើសិទ្ធិកម្មសិទ្ធិបញ្ញារបស់ម្ចាស់ម៉ាក
ជនសង្ស័យសមត្ថកិច្ចបញ្ជួនខ្លួនទៅកាន់ ស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី៕






