ក្រសួងផ្អាកការងារបណ្ដោះអាសន្ន លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ ពាក់ព័ន្ធការយករថយន្តជាប់ពាក់ព័ន្ធ Online Scams ទៅប្រើប្រាស់

ខេត្តបន្ទាយមានជ័យ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារបណ្ដោះអាសន្ន លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ អធិការរងក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងតម្រូវឱ្យបង្ហាញមុខរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គល។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ថា ការសម្រេចផ្អាកការងារនេះ ពាក់ព័ន្ធនឹងករណីយករថយន្តដែលជាប់ពាក់ព័ន្ធនឹង Online Scams ទៅប្រើប្រាស់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថា ការផ្អាកការងារនេះ គឺធ្វើឡើងជាបណ្ដោះអាសន្ន ខណៈស្ថាប័នពាក់ព័ន្ធកំពុងបន្តពិនិត្យ និងចាត់ចែងតាមនីតិវិធី ។
សូមជម្រាបជូនថា សម័យ វះ កាត់ មន្ត្រីដែលបំពេញការងារ គប្បីស្គាល់អំពី តួនាទី ភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន បើយកទម្លាប់មកប្រើ គឺដើរផ្លូវខុសហើយ ខណៈ« នីតិរដ្ឋ» ៕

You might also like