ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសព្រះរាជពិធីបុណ្យ អុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦
មណ្ឌលអប់រំកែប្រែទី១ ៖ ប្រជុំថ្នាក់មណ្ឌលលើកទី២ ពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសព្រះរាជពិធីបុណ្យ អុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។
ឯកឧត្តម ឧត្តមអគ្គានុរក្ស. ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញដឹកនាំប្រជុំ ពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ជាលើកទី២ ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកទោស សម្រាប់ឱកាសព្រះរាជពិធីបុណ្យ អុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដល់ទណ្ឌិតចំនួន ៤១ នាក់។
– ជាលទ្ធផលគណៈកម្មការរបស់មណ្ឌលបានសម្រេចបញ្ចូលទណ្ឌិត ចំនួន ៤១នាក់ ដើម្បីស្នើសុំបន្ធូរបន្ថយទោស រយៈពេល០៣ខែ។
-សរុបការប្រជុំទាំងពីរលើកកន្លងមក គណៈកម្មការមណ្ឌល សម្រេចបញ្ចូលឈ្មោះទណ្ឌិត ក្នុងសំណើបានចំនួន ១០១នាក់ មានដូចខាងក្រោម:
-ស្នើសុំបន្ធូរបន្ថយទោស រយៈពេល ០៣ខែ ចំនួន ៨៣នាក់
-ស្នើសុំបន្ធូរបន្ថយទោស រយៈពេល ០៦ខែ ចំនួន ១៧នាក់
-ស្នើសុំបន្ធូរបន្ថយទោស រយៈពេល ០៩ខែ ចំនួន ០១នាក់
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន ក៏បានអបអរដល់ទណ្ឌិតទាំង ១០១នាក់ ដែលគណៈកម្មការបានឯកភាព ដាក់បញ្ចូលក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសព្រះរាជពិធីបុណ្យ អុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ និងណែនាំដល់ទណ្ឌិតបន្តខិតខំកែប្រែខ្លួន ខិតខំរៀនសូត្រ រៀនជំនាញវិជ្ជាជីវ: តាមកម្មវិធីសមាហរណកម្ម ដែលមណ្ឌលផ្តល់ជូន និងចៀសវាងការប្រព្រឹត្តបទល្មើសសារជាថ្មី ក្រោយផុតទោសវិលចូលទៅរស់នៅក្នុងសហគមន៍វិញ។
នៅ ថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ ២០២៦ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១
រូបភាព និងខ្លឹមសារ ៖ មណ្ឌលអប់រំកែប្រែទី១






