ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការងារបាក់ច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម

នៅទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារបាក់ច្រាំងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារជំនាញចុះសិក្សាពីស្ថានភាពបាក់ច្រាំង និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធឱ្យបានលម្អិត ដើម្បីរៀបចំផែនការស្តារឡើងវិញប្រកបដោយគុណភាព និងនិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យអនុវត្តការងារឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីធានាឱ្យដំណើរការគម្រោងប្រព្រឹត្តទៅដោយរលូន និងបម្រើផលប្រយោជន៍សាធារណៈ។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងរដ្ឋបាលខេត្ត និងក្រុងកំពង់ចាម តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ និងក្រុមការងារអនុវត្តគម្រោងការពារការបាក់ច្រាំងជាច្រើនរូប

You might also like